Smart Stop 1.0

នៅក្នុងមេរៀននេះ អ្នកនឹងរៀនពីវិធីប្រើ ម៉ូឌុលបញ្ជាម៉ូទ័រ L9110ម៉ូឌុលសិនស័រអ៊ុលត្រាសូនិក, និង ម៉ូទ័រ TT ជាមួយ Arduino UNO R3ដើម្បីបង្កើតប្រព័ន្ធ Smart Stop 1.0

នៅពេលឧបសគ្គនៅជិតម៉ូឌុលសិនស័រអ៊ុលត្រាសូនិក កម្រិតល្បឿននៃម៉ូទ័រ TT នឹងថយចុះបន្តិចម្តងៗ រហូតដល់ម៉ូទ័រឈប់ដំណើរការ។

គ្រឿងបន្លាស់ដែលត្រូវការ

ក្នុងគម្រោងនេះ យើងត្រូវការផ្នែកខាងក្រោម៖

ល.រឈ្មោះគ្រឿងបន្លាស់ព័ត៌មានសង្ខេបបរិមាណតំណទិញ
1Arduino UNO R3បន្ទះបញ្ជាមេសម្រាប់គ្រប់គ្រងសកម្មភាពទាំងអស់1BUY
2ខ្សែ USBប្រើសម្រាប់ភ្ជាប់ Arduino ជាមួយកុំព្យូទ័រ1
3Breadboardប្រើសម្រាប់ភ្ជាប់សៀគ្វីដោយមិនចាំបាច់ប្រើស៉ោលដែរ1BUY
4ខ្សែភ្ជាប់ (Wires)ប្រើសម្រាប់ភ្ជាប់គ្រឿងបន្លាស់ជាច្រើនច្រើនBUY
5L9110 Motor Driver Moduleម៉ូឌុលបញ្ជាម៉ូទ័រ TT1
6Ultrasonic Sensor Moduleសិនស័រវាស់ចម្ងាយរបស់ឧបសគ្គ1BUY
7TT Motorម៉ូទ័រដែលប្រើសម្រាប់បង្វិលកង់ ឬផ្នែកចល័ត1

ការភ្ជាប់សំខាន់ៗ (Common Connections):

🔹 ម៉ូឌុលសិនស័រអ៊ុលត្រាសូនិក (Ultrasonic Sensor Module)

  • Trig: ភ្ជាប់ទៅ Pin 4 លើ Arduino

  • Echo: ភ្ជាប់ទៅ Pin 3 លើ Arduino

  • GND: ភ្ជាប់ទៅខ្សែអវិជ្ជមាន (Negative Power Bus) លើ Breadboard

  • VCC: ភ្ជាប់ទៅខ្សែអវិជ្ជមានពណ៌ក្រហម (Red Power Bus) លើ Breadboard

🔹 ម៉ូទ័រ TT (TT Motor)

  • ភ្ជាប់ទៅផ្នែក MOTOR B លើម៉ូឌុលបញ្ជាម៉ូទ័រ L9110 Motor Driver Module

🔹 ម៉ូឌុលបញ្ជាម៉ូទ័រ L9110 (L9110 Motor Driver Module)

  • GND: ភ្ជាប់ទៅខ្សែអវិជ្ជមាន (Negative Power Bus) លើ Breadboard

  • VCC: ភ្ជាប់ទៅខ្សែអវិជ្ជមានពណ៌ក្រហម (Red Power Bus) លើ Breadboard

  • B-1B: ភ្ជាប់ទៅ Pin 9 លើ Arduino

  • B-1A: ភ្ជាប់ទៅ Pin 10 លើ Arduino

../_images/Smart_Stop_01_bb.png
Previous Post Next Post